ផ្ទះ ព័ត៌មានជាតិ លុចស៊ីស RX330...

លុចស៊ីស RX330 សាកកម្លាំងជាមួយហាយទ្បែនឌ័រ ស្លាប់ និងរបួស ២នាក់

0

តាកែវ: កាលពីវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តប៉ះគ្នាពីចំហៀង តាមបណ្ដោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិត្រើយទម្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

រថយន្តបង្ក ម៉ាក លុចស៊ីស RX330 ពាក់ស្លាកលេខ ភ្នំពេញ 2AV-2267 ក្រោយកើតហេតុ បើករត់គេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះទី១ ឈ្មោះ ចេត ឆានី ភេទប្រុស មុខរបរជាងជុសជុលរថយន្ត (របួសធ្ងន់) បើកបររថយន្ត ម៉ាក Highlander ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1896 ទី២ឈ្មោះ ស៊ឹម វាសនា ភេទប្រុស មុខរបរ កសិករ (ស្លាប់)។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារតាមប្រពៃណី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.