ព័ត៌មានជាតិ

Update៖ ផ្អើលខណ្ឌឫស្សីកែវទាំងព្រឹក អគ្គិភ័យ​ឆេះស្ថានីយ៍ប្រេងឥន្ទនៈ សូគីមិច បាយ័ន!

ភ្នំពេញ: ស្ថានីយ៍ប្រេង សូគីមិច បាយ័ន មួយកន្លែងស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ត្រូវបានអគ្គិភ័យឆាបឆេះ យ៉ាងសន្ធោរសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២៨នាទីព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ​។

តាមព័ត៌មានបានឲ្យដឹងថា គ្រោះអគ្គិភ័យឆាបឆេះស្ថានីយ៍ប្រេងខាងលើបានឆេះថយន្តស៊ីទែនដឹកប្រេង ក្នុងបរិវេណស្ថានីយ៍
ភ្លាមៗ ត្រូវបានសមត្ថកិច្ច រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានចេញទៅអន្តរាគមន៍ អស់រយ:ពេលជិតមួយម៉ោងទើបគ្រប់គ្រងបាន ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង១១ព្រឹកថ្ងៃដដែលនះ ហើយក៏មិនរាលដាលទៅដល់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋនៅជុំវិញនោះដែរ ។

ចំពោះទំហំនៃការខូចខាតនិងមូលហេតុយ៉ាងណានោះ សមត្ថកិច្ច អាជ្ញាធរ ភ្លាមៗមិនទាន់បានវាយតម្លៃនៅឡើយ រង់ចាំស្រាវជ្រាវ ជាមុនសិន៕

មតិយោបល់