សៀមរាបៈ ជនសង្ស័យចំនួន៦នាក់ ធ្វើសកម្មភាពយកកាំបិតកាប់ និងវាយទៅលើជនរងគ្រោះ៤នាក់ទៀត បណ្តាលឲ្យរងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិខ្សាច់ពពឹល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ករណីនេះផ្តើមចេញពីទំនាស់ក្នុងវង់ផឹកស៊ី ក្នុងនោះ ជនរងគ្រោះទាំង៤នាក់ ទី១ឈ្មោះ អ៊ុន សំអុល ,ទី២ឈ្មោះ ហេង ធី ភេទប្រុស អាយុ២៧ឆ្នាំ , ទី៣ឈ្មោះ ស៊ឹម អន ភេទប្រុស អាយុ៣១ឆ្នាំ និងទី៤ឈ្មោះ អ៊ាប ភេទប្រុស អាយុ២០ឆ្នាំ។
ចំណែកជនសង្ស័យទាំង៦នាក់ ទី១ឈ្មោះ បូ ណារ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ , ទី២ឈ្មោះ សី សិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ, ទី៣ឈ្មោះ ឌី ដែន ភេទប្រុសអាយុ២៦ឆ្នាំ , ទី៤ឈ្មោះ គួន វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ,ទី៥ឈ្មោះ សី រិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ និងទី៦ឈ្មោះ ឈឹម ហន ភេទប្រុស អាយុ១៩ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់៕
មតិយោបល់