ព័ត៌មានជាតិ

សកម្មប្រយុទ្ធ ៧នាក់រត់ចោលសមរភូមិ ត្រូវគេដាក់ទណ្ឌកម្មដាំទឹកឲ្យពុះស្ងោរទាំងរស់នៅអ៊ីរ៉ាក់

អ៊ីរ៉ាក់ៈ ISIS បានប្រហារជីវិតសកម្មប្រយុទ្ធ ៧នាក់របស់ខ្លួន ដោយដាំទឹកឲ្យពុះស្ងោរទាំងរស់ ជាទណ្ឌកម្មសម្រាប់ពួកគេ ដែលបានរត់ចោលសមរភូមិប្រយុទ្ធនៅតំបន់ Sharqat ក្នុងខេត្ត Salahuddin ប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។

ភេវរករទាំងនេះ មុននឹងគេបោះចូលទៅក្នុងទឹកក្ដៅ ដៃ និងជើងរបស់ពួកគេ ត្រូវបានចាប់ចងយ៉ាងតឹងរឹង ដើម្បីធ្វើឲ្យប្រាកដថា ពួកគេមិនអាចរត់គេចខ្លួនទៅណារួច។

គួរបញ្ជាក់ដែរថា សកម្មប្រយុទ្ធជាង ១៩នាក់ហើយ ដែលត្រូវបានសម្លាប់ដោយ ISIS បន្ទាប់ពីពួកគេបានបោះបង់ចោលការប្រយុទ្ធនៅតំបន់ Fallujah កាលពីខែមុន៕

មតិយោបល់