ព័ត៌មានជាតិ

ផ្អើលសមត្ថកិច្ច ចុះអន្តរាគមន៍ ភ្លើងឆេះព្រៃនៅសៀមរាប

សៀមរាប: (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា
មានករណីភ្លើងកំពុងឆេះព្រៃ នៅក្នុងភូមិអរក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប។

ហេតុការណ៍នេះ កើតទ្បើងនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ខណ:នេះរថយន្តពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន៣គ្រឿង អាវុធហត្ថ០១គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុហើយ តែស្ថានភាពភ្លើងនៅតែមានហានិភ័យ សម្រាប់ព័ត៌មានលម្អិត Post News នឹងជូនពេលក្រោយ៕

មតិយោបល់