កំពង់ឆ្នាំងៈ កាលពីថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាល ក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ប្រើដុំថ្មដើម្បីវាយស្ត្រីម្នាក់ បណ្ដាលឲ្យរងរបួសចំផ្ទៃមុខខាងឆ្វេង ដែលបានប្រព្រឹត្តិកាលពីវេលាម៉ោង ២ និង ៤៥នាទីរសៀលថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ជនរងគ្រោះ មានឈ្មោះ រស់ សន្តិភាព ភេទស្រី អាយុ ៤៥ឆ្នាំ។ ចំណែកជនសង្ស័យឈ្មោះ រស់ រតនា ភេទ ស្រី អាយុ ៥៤ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះ។
មូលហេតុ៖ ទំនាស់គ្នារឿងដីព្រំរបង។
ក្រោយកើតហេតុ សមត្ថកិច្ចចុះដល់ទីកន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ កសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដោះស្រាយតាមនិតិវិធី៕
មតិយោបល់