ផ្ទះ ព័ត៌មានជាតិ បុរសម្នាក់ ចុ...

បុរសម្នាក់ ចុះដាក់មងក្នុងទឹកប្រឡាយ លង់ស្លាប់យ៉ាងអាណោចអាធ័ម

0

កំពង់ធំ: មានការភ្ញាក់ផ្អើលមួយបានកើតឡើងខណ:ដែលបុរសម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១និង៣៨នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្នុងភូមិវាលធំ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ញ៉ែម ច្រឹក ភេទប្រុស អាយុ៣៨ឆ្នាំ ។

ចំណែកមូលហេតុ កើតឡើងខណ:ដែលជនរងគ្រោះចុះដាក់មងក្នុងទឹកប្រឡាយ ទើបបណ្តាលឲ្យលង់ស្លាប់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.