ភ្នំពេញៈ យោងតាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងស្តីពីការអនុវត្តវិន័យមន្ត្រីនគរបាលជាតិ ដោយសម្រេចអនុវត្តវិន័យចំពោះមន្ត្រីនគរបាលជាតិចំនួន២នាក់ តាមបណ្តានាយកដ្ឋាន-អង្គភាពដោយរូបភាពដកហូតឋានន្តរសក្តិចំនួន១ថ្នាក់ដូចខាងក្រោម៖
១. អនុសេនីយ៍ឯក ពិន សុភ័ក្ត្រ អត្តលេខ ៧១៩២៨ មន្ត្រីនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ឲ្យនៅត្រឹមថ្នាក់ អនុសេនីយ៍ទោ។
២. អនុសេនីយ៍ឯក ស្រី វាសនា អត្តលេខ ៥៦០១២ មន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀន ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ទោ ។
ចំពោះមូលហេតុ ៖ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕
មតិយោបល់