កំពតៈ នៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី ១២ ខែមករា ឆ្នាំ២០១៩ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការស្រុកកំពង់ត្រាច បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឋិតក្នុងភូមិពពូល ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។
ឃាត់ខ្លួនជនសង្ស័យបានចំនួន៤ នាក់ ទី១.ឈ្មោះ ខាត់ ប្រុស អាយុ ២៥ ឆ្នាំ ភេទប្រុស នៅភូមិ-ឃុំកើតហេតុខាងលើ។ ទី២.ឈ្មោះ សូត្រ ចិត្រ ភេទប្រុស អាយុ ២៦ ឆ្នាំ នៅភូមិបុរីសំបូរមាស ស្ពានដែកចំការដូង រាជធានីភ្នំពេញ ។ ទី៣.ឈ្មោះ រុន សំណាង ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិបន្ទាយ ឃុំជីខ្មា ស្រុកត្រាំងខេត្តតាកែវ ។ និងទី៤.ឈ្មោះ លាវ កេត ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិជ្រៃកោង សង្កាត់ចោមចៅ រាជធានីភ្នំពេញ ។
ក្នុងនោះដកហូតថ្នាំញៀនចំនួន ១៧ កញ្ចប់ (ធំ ៥ កញ្ចប់) ដាវ២ដើម,គ្រាប់បែក១គ្រាប់ និងរថយន្ត១គ្រឿង។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


មតិយោបល់