កំពង់ចាមៈ នៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យ ឆេះរោងជាងប៉ះកង់រថយន្តមួយកន្លែងមានទំហំ៦គុណ១២ម៉ែត្រ ស្ថិតនៅ ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ម្ចាស់ឈ្មោះ គាំ សុខ អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ី គឹមឈាន់ អាយុ ៣៨ឆ្នាំ។
ការខូចខាត៖ ឆេះម៉ូតូអស់ចំនួន២គ្រឿង, ឆេះកង់រថយន្តចំនួន៣០គ្រាប់, ដូយចំនួន៥គ្រាប់, ប្រាក់រៀលចំនួន១០លានរៀល,ប្រាក់ដុល្លាអាមេរិកចំនួន៧០០០ដុល្លារ គ្រឿងអលង្ការចំនួន៣តម្លឹងនិងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។
កិច្ចប្រតិបត្តការអន្តរាគមន៍ ជួយ សង្គ្រោះ និងពន្លត់អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង,ស្នងការដ្ឋានខេត្តចំនួន២គ្រឿង និងរថយន្តរបស់អធិដ្ឋាននគរបាល ស្រុកកំពង់សៀមចំនួន១គ្រឿង ដោយបានប្រើប្រាស់ទឹកចំនួន៣ឡាន ទើបរលត់ទៅវិញជាស្ថាពរ៕
មតិយោបល់