បាត់ដំបងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានករណីអត្តឃាត (ចង.កសម្លាប់ខ្លួន) មួយកើតឡើងនៅចំណុចក្រុមទី០៣ ភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២៣និង៤០នាទី។
យោងតាមរបាយការណ៍របស់ នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនជាតិថៃដែលខឹងប្រពន្ធចង.កសម្លាប់ខ្លួន នៅចំណុចផ្ទះឈ្មោះ លៀង រ៉ាន ភេទស្រី អាយុ ២៤ឆ្នាំ ត្រូវជាប្រពន្ធសាកសព ឈ្មោះ សុរ៉ាឆៃ ចាន់សាង៉ាម ភេទប្រុស អាយុ ២១ឆ្នាំ ជាជនជាតិថៃ មុខរបរកម្មក មានស្រុកកំណើតភូមិឡៃលឿ ឃុំឡៃតាយ ស្រុកភីប៊ុនមាំងសាហាន ខេត្តឧប៊ុនរ៉ាតចាថាននី មកស្នាក់ភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះផឹកស្រាស្រវឹងខឹងប្រពន្ធស្តីបន្ទោសថា មិនចេះមើលកូន និងជេរអាគេបាញ់ ទើបគិតខ្លីរត់ទៅចង.កសម្លាប់ខ្លួន។ ដោយឆ្លងតាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជនរងគ្រោះខាងលើឈ្មោះ សុរ៉ាឆៃ ចាន់សាង៉ាម សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណីទំនៀមទំលាប់ខ្មែរ៕
មតិយោបល់