កំពង់ឆ្នាំងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ មិនស្គាល់អត្តសញ្ញាណបានគាស់បង្អួចនិងកាត់សោទ្វារ ចូលក្នុងបន្ទប់រោងចក្រ ហើយបានលួចយកកុំព្យូទ័រ laptop យួរដៃ ១គ្រឿង ។
តាមរបាយការណ៍នគរបាលស្រុកកំពង់ត្រឡាច នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៩ ចន្លោះម៉ោង១ដល់ម៉ោង៣និង០០នាទីរំលងអធ្រាត្រ នៅចំណុចរោងចក្រត្រីប៉ូស្ត ស្ថិតក្នុងភូមិច្រករមៀត ឃុំ ឈូកស ស្រុក កំពង់ត្រឡាច មានករណីអំពើលួចកើតឡើង១លើក បង្កឡើងដោយជនសង្ស័យ៣នាក់ មិនស្គាល់អត្តសញ្ញាណបានគាស់បង្អួចនិងកាត់សោទ្វារចូលក្នុងបន្ទប់រោងចក្រ ហើយបានលួចយកកុំព្យូទ័រ laptop យួរដៃ ១គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញនគរបាលយុត្តិធម៌កំពុងស្រាវជ្រាវរកជនសង្ស័យបង្កខាងលើ ដើម្បីកសាងសុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់