ព័ត៌មានជាតិ

រថយន្តមិនស្គាល់ម៉ាករបស់ក្រុមហ៊ុន PRIV ATE ពន្លះហ៊ីយ៉ាន់ដាយ បណ្ដាលឲ្យរបួសបុរស ៣នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១២ និង ១០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ០៤ ចន្លោះគីឡូម៉ែត្រលេខ៦០-៦១ ត្រង់ចំណុច ភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្តបង្កមិនស្គាល់ម៉ាក ពណ៌ លឿង ពាក់ស្លាកលេខភ្នំពេញ- 3E-2610 សឺមីរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាក លេខភ្នំពេញ 4A-4301 របស់ក្រុមហ៊ុន PRIV ATE ដឹកជញ្ជូន អ្នកបើកបរស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុករថយន្ត០១ គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-7315 អ្នកបើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់បុរស០៣ នាក់។

អ្នករងរបួសទាំង៣ ត្រូវបានរថយន្តពេទ្យ អ៊ុ សារ៉ន ដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យ ចំណែករថយន្តហ៊ីយ៉ាន់ដាយ ខូចខាតធ្ងន់ រថយន្តធំខូចខាត ស្រាល។

ក្រោយកើតហេតុវត្ថុតាង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់