ព័ត៌មានជាតិ

សូមចូលរួមសោកស្ដាយ! ផ្ទះពលរដ្ឋចំនួន ២៦គ្រួសារ តាមច្រាំងមាត់ទន្លេមុខវត្តព្រែកដាច់មានការបាក់ដី

កណ្ដាលៈ នៅម៉ោង២និង៣០នាទីរសៀលថ្ងៃអាទិត្យ ខែជេស្ឋ ឆ្នាំឆ្លូវ ទោសក័ព-ស២៥៦៥ ត្រូវថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ច្រាំងមាត់ទន្លេមុខវត្តព្រែកដាច់ នៅភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល មានការបាក់ដីនិងផ្ទះប្រជាពលរដ្ឋចំនួន ២៦គ្រួសារ ក្នុងនោះមានដែលកំពុងរុះរើផ្ទះបាយ ៤ខ្នង បានធ្លាក់ចូលទន្លេសកម្មភាពមានប្រជាពលរដ្ឋកម្លាំងប៉ុស្តិ៍ប្រជាការពារក្រុមយុទ្ទជនអាជ្ញាធរភូមិបានជួយរុះរើដល់ពួកគាត់៕

មតិយោបល់