ភ្នំពេញៈ ជនសង្ស័យចំនួន៥នាក់ ត្រូវបាននគរបាលចាប់ខ្លួន កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចដីវាលភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ក្រោយពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេច កាលពីវេលាម៉ោង៨យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅចំណុចប្រកចូលព្រលានយន្តហោះ លើផ្លូវសហព័ន្ឋរុស្សី ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទី១ ឈ្មោះ ណាត ទិត្យ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងសំណង់ ទី២ ឈ្មោះ ផាន់ សុខកែវ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ទី៣ ឈ្មោះ ស៊ីម ចិត្រា ហៅឈីន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរបុគ្គលិកអនាម័យ ទី៤ឈ្មោះ ជា វណ្ណារាជ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងសំណង់ និងទី៥ ឈ្មោះ សែម សង្ហា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងសំណង់។ អ្នកទាំង ៥ រស់នៅភូមិត្រពាំងថ្លៃ
សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។។
មធ្យោបាយធ្វើសកម្មភាព ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញHR-8830។
ជនរងគ្រោះឈ្មោះ ញាណ សោភា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅបន្ទប់ជួល ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃមួយគ្រឿងម៉ាកអាយហ្វូនស៊ុកផ្លាស ពណ៌ទឹកមាស ប្រើស៊ីមកាតលេខ០៨១៣៩៦២៩១ (ដកហូតបាន និងប្រគល់ជូនជនរងគ្រោះវិញ)។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង២១ និង០០នាទីជនរងគ្រោះ បានធ្វើដំណើរចេញពីកន្លែង ធ្វើការត្រឡប់ទៅបន្ទប់ជួលវិញ លុះពេលជិះដល់ចំណុចកើតហេតុ ស្ថិតក្នុងភូមិក្បាលដំវិ២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ1HR-8830 មកពីក្រោយជនរងគ្រោះ ដែលកំពុងជិះម៉ូតូបណ្តើរ និងនិយាយទូរស័ព្ទបណ្តើរ ហើយជនសង្ស័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះ បានសម្រេចរួចគេចខ្លួនតែម្តង។
ភ្លាមៗនោះ ជនរងគ្រោះ បានមកដាក់ពាក្យនៅប៉ុស្តិ៍រដ្ឋបាលកាកាបទី២ ដើម្បីសុំការអន្តរាគមន៍។
ក្រោយពីទទួលពាក្យបណ្តឹងជនរងគ្រោះ និងស្គាល់ភិនភាគកម្លាំង បានចេញល្បាតក្នុងមូលដ្ឋាន ស្រាប់តែទទួលពត៌មាន និងកំណត់មុខសញ្ញាបាន ទើប
ចុះទៅឃាត់ជនសង្ស័យទាំងពីរនាក់ រួមទាំងបក្ខពួក០៣នាក់ផ្សេងទៀត កំពុងសំងំប្រើប្រាស់គ្រឿងញៀន នៅចំណុចដីវាលភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ វេលាម៉ោង២៣និង៤៥នាទី ថ្ងៃដដែល ហើយក៏នាំមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បន្ទាប់ពីធ្វើការសាកសួររួច ជនសង្ស័យឈ្មោះ ផាន់ សុខកែវ និងឈ្មោះ ណាត ទិត្យ បានឆ្លើយសារភាពថា ពួកខ្លួនទាំងពីរនាក់ ពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ជនរងគ្រោះប្រាកដមែន ដោយឡែកជនសង្ស័យបីនាក់ផ្សេងទៀត គ្រាន់តែជាអ្នកប្រើប្រាស់គ្រឿងញៀន ជាមួយពួកខ្លួនប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញ ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់៕
មតិយោបល់