វ៉េណេស៊ុយអេទ្បាៈ មន្ត្រីសភាមួយរូប បាននិយាយថា ភ្នាក់ងារស៊ើបការណ៍របស់វ៉េណេស៊ុយអេឡា បានដោះលែងមេដឹកនាំគណបក្សប្រឆាំង និងជាប្រធានសភា លោក Juan Guaido បន្ទាប់ពីលោក ត្រូវបានចាប់ឃាត់ខ្លួន នៅពេលធ្វើដំណើរតាមផ្លូវ ដើម្បីទៅធ្វើការជួបជុំនយោបាយមួយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។
វីដេអូមួយដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហាក់ដូចជាបង្ហាញពីពេលវេលាដែលលោក Guaido ត្រូវបានគេទាញចេញពីរថយន្ត នៅលើផ្លូវជាតិមួយ ដោយទីភ្នាក់ស៊ើបការណ៍សម្ងាត់ជាតិ Bolivarian (Sebin) កាលពីថ្ងៃអាទិត្យ ខណៈដែលលោក កំពុងធ្វើដំណើរចេញពីរដ្ឋធានីការ៉ាកា។
អំទ្បុងដែលគេនៅមិនទាន់អាចកំណត់អត្តសញ្ញាណបុគ្គលម្នាក់ នៅក្នុងវីដេអូនោះក៏ដោយ តែសមាជិកសភា និងប្រពន្ធរបស់លោក Guaido បាននិយាយថា មេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានគេចាប់ឃាត់ខ្លួន ហើយត្រូវបានពួកគេ ដោះលែងវិញប្រហែលមួយម៉ោងក្រោយមក៕
មតិយោបល់