ពោធិ៍សាត់ៈ កម្លាំងនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានសហការជាមួយ កម្លាំងនគរបាលផ្នែកអន្តោប្រវសន៍ ក្រុងពោធិ៍សាត់ បន្តចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០២៨ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការគ្រប់គ្រងវត្តមានជនបរទស ក្នុងព្រះរាជាណាចក្រកម្ពុជា នៅតាមបណ្តាផ្ទះសំណាក់ និងសណ្ឋាគារក្រុងពោធិ៍សាត់ បានចំនួន ១២ផ្ទះសំណាក់។
ក្នុងការចុះផ្សព្វផ្សាយទាំង ១២ផ្ទះសំណាក់នេះ មាន ០៣សង្កាត់ គឺ ១. សង្កាត់ផ្ទះព្រៃ, ២. សង្កាត់រលាប និង៣. សង្កាត់ព្រៃញី៕
មតិយោបល់