ភ្នំពេញ: ស្ត្រីអ្នកលក់បាយមុខរោងចក្រម្នាក់រងរបួសធ្ងន់ និងស្លាប់នៅមន្ទីពេទ្យ ក្រោយពីគូទំនាស់ចាក់មួយកាំបិតចាំលើដើមទ្រូង ពេលមានទំនាស់ជាមួយអ្នកលក់ចេកចៀនគ្រាន់តែរឿងសាចទឹកហៀរទៅមុខតូបលក់ដូរ។
ករណីនេះបង្ករភ្ញាក់ផ្អើរកាលពីម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦នៅផ្លូវលំមុខ រោងចក្រកាត់ដេរ អិល.អេ ស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ភាគីទី១រងរបួសធ្ងន់កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ក្នុងមន្ទីពេទ្យព្រះកុសុមៈ ឈ្មោះ ឈួន រដ្ឋា ភេទស្រីអាយុ៣៤ឆ្នាំមុខរបរលក់បាយនៅមុខរោងចក្រកាត់ដេរ អិល.អេ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ភាគីទី២ដែលសមត្ថកិច្ចឃាត់ខ្លួនមាន ១-ឈ្មោះឡឹង សុខរ៉ា ភេទប្រុស អាយុ៣៧ឆ្នាំមុខ របរលក់ទឹកអំពៅ(ប្តី), ទី២-ឆោម ណៃ ភេទស្រីអាយុ៣៥ឆ្នាំមុខរបរលក់ចេកចៀន(ប្រពន្ធ) ប្តីប្រពន្ធខាងលើលក់ក្បែរគ្នាដោយម្ខាងលក់ទឹកអំពៅម្ខាងលក់ចេកចៀនស្នាក់នៅភូមិកើតហេតុខាងលើ។
តាមប្រភពព័ត៌មានបានឱ្យដឹងថាមុនឈានប្រើហិង្សារខាងលើ គឺភាគីខាងលក់ចេកចៀនបានប្រើអ្នកនៅជាមួយលាងចេក និង ដំឡូងហើយអ្នកនៅជាមួយខាងលើបានជះទឹកដែលលាងនោះមកផ្លូវបណ្តាលឲ្យហូរទៅមុខតូបអ្នកលក់បាយធ្វើឲ្យអ្នកលក់បាយខឹងក៏ស្តីឲ្យ ហើយក៏ក្លាយទៅជាទំនាស់ពាក្យសំដីគ្នា នឹងឈានទៅប្រើហឹង្សារដាក់គ្នាតែម្តង ដោយភាគីខាងលក់ចេកចៀនបានយកកូនកាំបិតដែលសំរាប់ចិតដំឡូងកប់សំដៅទៅខាងស្ត្រីលក់បាយបណ្តាលឲ្យត្រូវចំលើដើមទ្រូងខាងស្តាំលេចជាប់១កាំបិតបណ្តាលឲ្យរងរបួសធ្ងន់។
ក្នុងករណីខាងលើនេះប្តីស្ត្រីលក់ចេកចៀនក៏មានរួមចំណែកផងដែ។ ប្រភពចុងក្រោយពីសមត្ថកិច្ចបានប្រាប់ថាស្ត្រីរងគ្រោះខាងលើបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីពេទ្យក្រោយពីពេទ្យព្យាយាមជួយសង្គ្រោះអស់ពីលទ្ធភាព ប៉ុន្តែដោយស្ថានភាពជនរងគ្រោះធ្ងន់ទើបមិនអាចសង្គ្រោះបាន។
បច្ចុប្បន្នជនទាំង២នាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរបន្តរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចំណែកសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់