ព័ត៌មានជាតិ

​រថយន្តបែនដឹកបើកលឿនមិនប្រយ័ត្នជ្រុលទៅបុករថយន្ត សាលាបង្រៀនបើកបរយានយន្តមីណាមី​ ខូចខាត​យ៉ាងដំណំ!

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តបែនដឹកដីបើកបរលឿនមិនប្រយ័ត្នជ្រុលមុខរថយន្តបង្រៀនបើកបរយានយន្តមីណាមីពីក្រោយរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ សំណាងគ្មានអ្នករបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលវេលាម៉ោង​១១ព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ ៥៩៨ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានរថយន្តបែនដឹកដីមួយគ្រឿងម៉ាក Nissan.​Diesel ពណ៌ស
ពាក់ស្លាកលេខ ចង្កូតស្ដាំ PP​២០៣២ បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ៥៩៨ក្នុងល្បឿនលឿន។ ខណ:មកដល់ចណុចកើតហេតុខាងលើជាន់ហ្រ្វាំងមិនជាប់ក៏ជ្រុលទៅបុកពីក្រោយរថយន្តសាលាបង្រៀនបើកបរយានយន្ត មីណាមី ម៉ាក ម៉ាស្ដា ពណ៌ ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ​2AS-0237 បើកស្របទិសគ្នាកំពុងបន្ថយល្បឿនឲ្យម៉ូតូឆ្លងផ្លូវ ពេញទំហឹងបណ្ដាលឲ្យក្រពឹតនឹងបែកកញ្ចក់ក្រោយរងការខូចខាតយ៉ាងដំណំ សំណាងមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់បាញ់ថ្នាំគូសវាសយករថយន្តទាំង២គ្រឿងអែបខាងបញ្ចៀសការកកស្ទះចរាចរណ៍ ទុកឲ្យភាគីទាំង២ធ្វើការសម្របសម្រួលគ្នាដោយធ្វើការចរចារគ្នាមិនត្រូវបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់