ព័ត៌មានជាតិ

យុវជនម្នាក់ ​​មានជំងឺសរសៃប្រសាទនិងប្រើប្រាស់ថ្នាំញៀន បញ្ចប់ជីវិតដោយ…!

តាកែវៈ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មានករណី​បុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅភូមិក្រាំងពោធិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។

​ជនរងគ្រោះឈ្មោះ សំណាង ស៊ីធឿន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឃុំកើតហេតុ។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការ​ពិនិត្យ ឃើញថាពុំមានស្លាកស្នាម អ្វីគួរកត់សម្គាល់ថាជាអំពើឃាតកម្មនោះទេ ពិតជាបានធ្វើ​អត្ត​ឃាតមែន ដោយសារជនរងគ្រោះ ធ្លាប់មានជំងឺសរសៃប្រសាទ និងមុខសញ្ញាធ្លាប់​ប្រើ​ប្រាស់គ្រឿងញៀនផងដែរ។

សមត្ថកិច្ចជំនាញប្រគល់សពជូនក្រុមគ្រួសារ​​យកទៅ​ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់