ព័ត៌មានជាតិ

រកឃើញទៀតហើយ ស្ថានីយប្រេងឥន្ធនៈលក់មិនគ្រប់លីត្រ…!

កំពង់ឆ្នាំងៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃចន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ ស្ថានីយ/ដេប៉ូចែកចាយចំនួន ០៤ កន្លែង ក្នុងខេត្តកំពង់ឆ្នាំង។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគលើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង, សេតានរបស់ប្រេងម៉ាស៊ូត និងត្រួតពិនិត្យលើរង្វាស់រង្វាល់របស់បណ្តាស្ថានីយ/ដេប៉ូ ទាំង ០៤ ផងដែរ។

លទ្ធផលនៃការត្រួតពិនិត្យ មន្រ្តីជំនាញបានរកឃើញ៖
– ស្ថានីយ/ដេប៉ូចំនួន ០២ មិនមានអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព
-ស្ថានីយ/ដេប៉ូចំនួន ០១ មិនមានអនុលោមភាពផ្នែកគុណភាព
-ស្ថានីយ/ដេប៉ូចំនួន ០១ មិនមានអនុលោមភាពផ្នែកបរិមាណ

ដោយសារនេះជាការរកឃើញលើកទី ១ មន្រ្តីជំនាញបានឱ្យម្ចាស់ស្ថានីយ/ដេប៉ូទាំង ០៤ ធ្វើកិច្ចសន្យាកែតម្រូវភាពមិនអនុលោមខាងលើ បញ្ឈប់សកម្មភាពនូវការកេងបន្លំបែបនេះបន្តទៀត។ បើ់មន្រ្តីកាំកុងត្រូលរកឃើញកំហុសលើកទី ២ មន្រ្តីជំនាញ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់