ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី និងមហាអំណាច កំពុងពិចារណាបង្កើតតំបន់សន្តិសុខ នៅស៊ីរី

តួកគីៈ ប្រធានាធិបតីតួកគី រីស៊ីប ថាយីប អឺដូហ្គេន និងសមភាគីអាមេរិក គឺលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាអំពីស្ថានការណ៍ នៅភាគខាងជើងប្រទេសស៊ីរី តាមទូរស័ព្ទចំពេលមានការកើនឡើង នៃភាពតានតឹងជុំវិញជោគវាសនា នៃយុទ្ធជនឃឺដ នៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩។

ការសន្ទនាកាលពីថ្ងៃច័ន្ទ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានគំរាមនៅលើ Twitter ថា លោកនឹងបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសតួកគី ប្រសិនបើកងកម្លាំងរបស់ក្រុងអាន់ការ៉ា វាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធឃឺដ ដែលគាំទ្រដោយអាមេរិក និងជួយក្រុងវ៉ាស៊ីនតោន ក្នុងការប្រយុទ្ធប្រឆាំងនឹងរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងឡេវ៉ាន (ដែលគេស្គាល់ថា ISIS) ។

សូមជំរាបថា សង្រ្គាមពាក្យរវាងសម្ព័ន្ធមិត្តណាតូទាំងពីរ គឺជាផលវិបាកចុងក្រោយ នៃការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើល របស់លោក ត្រាំ កាលពីខែមុន ដើម្បីដកកងទ័ពអាមេរិក ចេញពីភាគខាងជើងប្រទេសស៊ីរី ដែលការចាកចេញនេះ បានធ្វើឲ្យកងជីវពលឃឺដ ស្ថិតក្រោមការគំរាមកំហែង ខណៈដែលក្រុងអាន់ការ៉ា មានគម្រោងវាយលុកថ្មី នៅទីតាំងនោះ៕

មតិយោបល់