ព័ត៌មានជាតិ

រថយន្ត​ដឹក​ខ្សាច់ បែក​កង់ កៀរ​រថយន្ត​លុច្ស​ស៊ីស និង​ក្រឡាប់ចាក់​ខ្សាច់​លើ​រថយន្ត​ឆ្លាម របួស​ជនបរទេស ៤​នាក់​

​ព្រះសីហនុ ៖ គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​មួយ ដែល​បង្កឡើង​ដោយ​រថយន្ត ដឹក​ខ្សាច់​មួយគ្រឿង បែក​កង់ កៀរ​រថយន្ត លុច្ស​ស៊ីស​មួយគ្រឿង រួច​ក៏​ក្រឡាប់​លើ​រថយន្ត​ឆ្លាម ដែល​បណ្ដាល​ឲ្យ​ជនជាតិ​បរ​ទេស ៤​នាក់​រងរបួស​ស្រាល​។​

​គ្រោះថ្នាក់​ចរាចរ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៤ នៅតាម ជាតិ​លេខ​៤​ម្តុំ​ឃុំ​ចំការ​ហ្លួង ស្រុក​កំពង់ សីលា ខេត្ត​ព្រះសីហនុ ។ សមត្ថកិច្ច​បានឲ្យដឹង​ថា​រថយន្ត​បង្ក​ជា​ប្រភេទ​រថយន្ត​កូរ៉េ​ដឹក​ខ្សាច់ ស្លាក​លេខ កំពង់ស្ពឺ 3A-0033 បាន​បែក​កង់ ហើយ​ពៀរ​រថយន្ត​លុច្ស ស៊ី​ស​មួយគ្រឿង រួច​ក៏​ក្រឡាប់​ចាក់​ដីខ្សាច់ ទៅលើ​រថយន្ត​កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-0141 បណ្តាលឲ្យ​រងរបួសជ​ន​ជាតិ​បរទេស ៤​នាក់​នៅ​ក្នុង​រថយន្ត​ឆ្លាម​៕​
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Cars1_zpsd4b45768.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Cars4_zps8f31f42f.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Cars3_zps46a18090.png
https://i1272.photobucket.com/albums/y389/domneng/3D%20Gun/Cars2_zps8dbe9dc5.png

មតិយោបល់