ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង ទៅបុកនឹងរថយន្តសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យរបួសធ្ងន់មនុស្ស២នាក់

កំពង់ធំ: កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១១ និង ៤០នាទីយប់ តាមបណ្ដោយផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតភូមិរពាក់ពេន ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ រវាងម៉ូតូបុករថយន្ត ក្នុងដំណើរច្រាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់០២នាក់(ប្រុស)។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ តុប ផា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិត្រពាំងទូក ឃុំបាក់ស្នា ស្រុកបារាយណ៏ ខេត្តកំពង់ធំ រួមដំណើដោយឈ្មោះ ឃាន់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិ/ឃុំជាមួយគ្នា មកដល់ចំណុចខាងលើក៏បុកជាមួយរថយន្តម៉ាក នីសាន់ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-2250 សណ្តោង សឺមីរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-5642 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណគេចខ្លួនបាត់ បណ្ដាលឲ្យអ្នករួមដំណើរនិងតៃកុងម៉ូតូរបួសធ្ងន់។

មូលហេតុ៖ អ្នកបើកម៉ូតូខ្វ:ការប្រុងប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននករបាលស្រុកតាំងគោក រង់ចាំដោះស្រាយគ្នាតាមនីតិវិធី៕

មតិយោបល់