កណ្ដាលៈ កាលពីវេលាម៉ោង ១២ និង ០០នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល មានករណីរំលោភសេពសន្ថវៈមួយកើតឡើង។
ជនរងគ្រោះឈ្មោះ ស.ស.ល ភេទស្រី អាយុ ៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅខេត្តកណ្ដាល។
ជនសង្ស័យឈ្មោះ ម៉ាច សុខជាតិ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ/ឃុំខាងលើ(ឃាត់ខ្លួន)។
ដំណើររឿង៖ កាលពីវេលាម៉ោង ៤ និង ០០នាទីរសៀល ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យបានរំលោភសេពសន្ថវ:លើកុមារីរងគ្រោះមួយលើករួចមកហើយ ត្រង់ចំណុចដីចំការមួយកន្លែងក្នុងភូមិ។
ខណៈមកដល់វេលាម៉ោង ១១ និង ៥០នាទីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះនិងបងប្រុស ចេញពីសាលារៀនមកដល់មុខផ្ទះរបស់ឈ្មោះ សុខ ភឺន ក៏ជួបនឹងជនសង្ស័យជិះម៉ូតូមកដល់ឌុបជនរងគ្រោះនិងបងប្រុសទៅផ្ទះ។ ពេលទៅដល់កុមារីរងគ្រោះផ្លាស់សម្លៀកបំពាក់រួចជនសង្ស័យបានបបួលកុមារីរងគ្រោះទៅរកបេះផ្លែអំពិលទឹក ឮដូចនេះកុមារីរងគ្រោះក៏ឡើងជិះម៉ូតូជាមួយជនសង្ស័យ ពេលនោះម្តាយកុមារីរងគ្រោះសួរជនសង្ស័យថា អ្ហែងឌុបវាទៅណាអាវ៉ា? ជនសង្ស័យឆ្លើយថា ខ្ញុំឌុបវាទៅបេះផ្លែអំពិលទឹក ហើយក៏ចេញពីផ្ទះបាត់ទៅ។ លុះដល់វេលាកើតហេតុ ជិះទៅដល់ដីចំការចេក ជនសង្ស័យនាំជនរងគ្រោះចូលទៅក្នុងដីចំការចេកនោះរួចឲ្យកុមារីរងគ្រោះដេកលើស្មៅ ភ្លាមនោះជនសង្ស័យចាប់កុមារីរងគ្រោះនិងធ្វើសកម្មភាពរំលោភសេពសន្ថវៈតែម្តង។ បន្ទាប់មកជនសង្ស័យបេះផ្លែអំពិលទឹកឲ្យកុមារីរងគ្រោះក្រោយមកជនរងគ្រោះដើរមកផ្ទះតែម្នាក់ឯង ឃើញដូចនេះ មានការសង្ស័យម្តាយសួរនាំទើប កុមារីរងគ្រោះឆ្លើយប្រាប់ការពិត។ ក្រោយដឹងរឿងម្ដាយកុមារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំពិល ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនីតិវិធី៕
មតិយោបល់