ព័ត៌មានជាតិ

ថ្មីចែស! ប្រើល្បិចហៅម៉ូតូឌុបជិះ ដល់កន្លែងស្ងាត់ មានឱកាសចាប់មួល.ក ប្លន់យកម៉ូតូ តែចំថ្ងៃស៊យ

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១២និង១០នាទីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់ទោស ដោយប្រព្រឹទ្ធអំពើហិង្សា (ប្រើដៃមួល.កជនរងគ្រោះយកម៉ូតូ) នៅចំណុចតាមផ្លូវ១៩៥៨ ភូមិឧញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ តូច ចន្ថា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) របួសលើមុខ ។

ចំណែកជនរងគ្រោះឈ្មោះ ខែម ធឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួល ភូមិដំនាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

សម្ភារៈបន្សល់ទុករួមមានៈ ម៉ូតូចំនួន០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BG-6701 ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថានៅ មុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូរបស់ជនរងគ្រោះ ជិះពីម្តុំផ្លូវជាតិលេខ០៤ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ដោយមានសភាពស្ងាត់ ជនសង្ស័យបានធ្វើសកម្មភាព យកដៃរបស់ខ្លួន ចាប់មួល.ករបស់ជនរងគ្រោះពីក្រោយ បណ្តាលឲ្យដួលម៉ូតូ និងដួលទាំងអស់គ្នា រួចជនសង្ស័យក្រោកឡើង លើម៉ូតូរបស់ជនរងគ្រោះ ជិះក្នុងគោលបំណងរត់គេចខ្លួន ពេលធ្វើរដំណើរបានចម្ងាយប្រហែល ២០ម៉ែត្រ បានទៅបុករបងលួស បណ្តាឲ្យរបួស រួចជនរងគ្រោះស្រែកថាចោរៗ ភ្លាមនោះកម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតដល់ចំណុចកើតហេតុខាងលើ ឃើញក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់