ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ បានប្រើអំពើហិង្សា ដោយយកទឹកអាស៊ីត ជះដាក់ឪពុកក្មេក

ត្បូងឃ្មុំ: នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចភូមិម៉ាស៊ីន ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីហិង្សាដោយចេតនា ក្រោយពីបានជះទឹកអាស៊ី ទៅលើជនរងគ្រោះ(ឪពុកក្មេក) បណ្ដាល ឱ្យរងរបួសធ្ងន់ ។

ជនសង្ស័យឈ្មោះ យឹង សំអាត ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ។ ចំណែកជនរងគ្រោះឈ្មោះ អំ សាន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា ។

ជនសង្ស័យសារភាពថា ខ្លួនពិតជាបានជះទឹកអាស៊ីត ទៅលើឪពុកក្មេកប្រាកដមែន ក្នុងខណ:ពេលឪពុកក្មេកស្រវឹងស្រា កាន់កណ្ដៀវ ដងវែងទៅរករឿងខ្លួន ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់