តាកែវៈ នៅថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩
ម៉ោង៧នឹង៣០នាទី ក្រោមការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះរុករកកាប់នឹងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន៦ទីតាំង ស្មើ រនឹង២១១៥ដើម អាងស្តុបទឹក១អាង នៅចំណុចខ្នងបន្ទាយ និងអង់តែន ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ១៥៧០ម៉ែត្រការ៉េ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់