Post News Media ព័ត៌មានជាតិ មន្ត្រីឥណទានហ...

មន្ត្រីឥណទានហត្ថាកសិករម្នាក់ ត្រូវរថយន្តបុករបួសធ្ងន់!

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្តាលឲ្យមន្ត្រីឥណទានហត្ថាកសិករ ម្នាក់រងរបួសធ្ងន់ កាលពីវេលាម៉ោង៩និង៥នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នៅចំណុចលើផ្លូវជាតិលេខ១៣១ ចន្លោះគីឡូម៉ែត្រលេខ២-៣ ក្នុងភូមិនៀល ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

ករណីនេះកើតឡើងរវាងរថយន្តមួយគ្រឿងម៉ាកហ្រ្វន់ធៀ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2R-0942 (អ្នកបើកបរគេចខ្លួនបាត់) ដែលបើកបរមកពីទិសខាងជើង លុះមកដល់ចំណុចខាងលើបានបុកគ្នាជាមួយម៉ូតូមួយគ្រឿងម៉ាកហុងសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1N-9699 បើកបរដោយឈ្មោះ សៀ ជា ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរមន្ត្រីឥណទានហត្ថាកសិករ (រងរបួសធ្ងន់) បើកបរមកពីទិសខាត្បូង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលត្រាំកក់ រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕