ព្រៃវែងៈ កាលពីវេលាម៉ោង១និង៣០នាទី យប់ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយបានឆាបឆេះចំបើងយ៉ាងសន្ធោសន្ធៅ ត្រង់ចំណុចភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង ។
អគ្គិភ័យនេះបានឆេះចំបើងទំហំ៣×៣ម៉ែត្រ ដែលដាក់នៅលើធ្នើកម្ពស់២ម៉ែត្រ នៅខាងក្រោយផ្ទះចម្ងាយ១៥ម៉ែត្ររបស់ជនរងគ្រោះឈ្មោះ ជុំ សៅ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិឃុំខាងលើ បណ្តាលឲ្យឆេះអស់។
ចំណែកមូលហេតុដែលបណ្តាលឲ្យឆេះ មិនដឹងនោះទេ ហើយខណៈដែលកំពុងឆេះនោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាដួសទឹកពន្លត់រលត់រួចរាល់ជាស្ថាពរ៕
មតិយោបល់