ព័ត៌មានជាតិ

ប៉ះម៉ូតូដួលហើយមិនព្រមឈប់ បើករត់ទៅបុករថយន្តមួយគ្រឿងទៀត ត្រូវប្រជាពលរដ្ឋឃាត់បានស្វាគមន៍មួយដៃមួយជើង…

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកូរ៉េដឹកអីវ៉ាន់មួយគ្រឿងបានបើកប៉ះម៉ូតូ បណ្តាលឲ្យដួល ភា្លមៗនោះរថយន្តមិនបានឈប់នៅដោះស្រាយនោះទេ បានបើករថយន្តព្យា​យាមរត់ ត្រូវបានប្រជាពលរដ្ឋដេញឃាត់ ហើយរថយន្តបង្កក៏បានបុកនឹងរថយន្តមួយគ្រឿងទៀត ដែលធ្វើដំណើរពីលិចទៅកើតកាត់ទទឹងផ្លូវ ចំពីចំហៀង បណ្តាលឲ្យរងការខូចខាត ក៏ត្រូវប្រជាពលរដ្ឋឃាត់បានតែម្តង នៅ​តាម​បណ្ដោយ​ផ្លូវ​៣៨៨ ​កែង​នឹង​ផ្លូវ​១៩៩ ​សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រថយន្ដ​បង្ក​​ ​កូរ៉េ​ដឹក​អី​វ៉ា​ន់ ពណ៌​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 2AB-4340 បើកបរ​ដោយ​​​ឈ្មោះ និ​ត អាយុ​២១ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​សំបូរ ឃុំ​ដំណាក់​រាំង ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​ និងអ្នក​រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត​ជា​ព្រូ​មិន​ស្គាល់អត្តសញ្ញាណ រង​របួស​បែកក្បាល​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ដោយសារ​ប្រជាពលរដ្ឋ​ខឹង​នាំ​គ្នា​ព្រួត​វាយ​បណ្តាល​ឲ្យរ​ងរ​បួស​។ ចំណែក​រថយន្ត​ដែលត្រូវរថយន្តបង្កបុក​ម៉ាក​mazada CX5 ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AD-3166 រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង​។

ក្រោយ​ពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងបានស្ទូច​យករថយន្ត​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ស្នងការ​ដ្ធា​ន​នគ​បាលច​រាច​ណ៏​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ជាបន្តទៀត៕​

មតិយោបល់