ក្រុមហ៊ុនអេឡិចត្រូនិកកូរ៉េខាងត្បូង LG Electronic នៅថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ ២០១៥ នេះ បានប្រកាសឲ្យដឹងថា ប្រាក់ចំណេញនៅត្រីមាសទី១ ដើមឆ្នាំ ២០១៥ នេះ បានធ្លាក់ចុះ ៥៨,៥ភាគរយ ដោយសារការប្រួលប្រែរូបិយប័ណ្ណទៅលើទីផ្សារអន្តរជាតិ ជាពិសេសគឺការលក់ស្មាតហ្វូន។
យោងតាមការសេចក្ដីប្រកាសបានឲ្យដឹងថា ប្រាក់ចំណេញចាប់ពីខែមករា ដល់ចុងខែមីនា មានចំនួន ៣៥,៩លានដុល្លារអាមេរិក ខណៈដែលស្មាតហ្វូនលក់បាន ១៥,៤លានគ្រឿង ដោយកើនឡើង ២៦ភាគរយ។ គួរបញ្ជាក់ផងដែរថា LG ជាក្រុមហ៊ុនធំមួយដែលផលិត និងផ្គត់ផ្គង់គ្រឿងបរិក្ខាគេហដ្ឋាន៕
ព័ត៌មានជាតិ
មតិយោបល់