ព័ត៌មានអន្តរជាតិ

ភ្នំភ្លើងមួយបានផ្ទុះទ្បើង នៅភាគខាងត្បូងប្រទេសជប៉ុន

ជប៉ុនៈ ទីភ្នាក់ងារឧតុនិយម នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើង នៅលើកោះដាច់ស្រយាលមួយ ស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទ១៧ ខែមករា ឆ្នាំ២០១៩។

យ៉ាងណាមិនករណីនេះ អាជ្ញាធរពុំមានការបញ្ជាឲ្យប្រជាជនក្នុងតំបន់ ធ្វើការជម្លៀសខ្លួននោះទេ ដោយសារការផ្ទុះនេះ ស្ថិតនៅក្រោមកម្រិតនៃការព្រមាន។

ទូរទស្សន៍ NHK បាននិយាយថា មិនមានសេចក្តីរាយការណ៍ អំពីការរងរបួស ឬខូចខាត ជុំវិញការផ្ទុះភ្នំភ្លើង នៅលើកោះ Kuchinoerabu នៅឡើយទេ ។

ដោយលោក Jun Fujimatsu មន្ត្រីម្នាក់នៅអង្គភាពតាមដានសកម្មភាពភ្នំភ្លើង របស់ទីភ្នាក់ងារឧតុនិយម បាននិយាយថា «មានការផ្ទុះជាច្រើន នៅទីនោះ កាលពីចុងឆ្នាំមុន ប៉ុន្តែសម្រាប់ការផ្ទុះចុងក្រោយនេះ ភ្នាក់ងារយើង បានផ្ញើការជូនដំណឹងមួយ នៅព្រឹកនេះ ដែលវា អាចនឹងបង្កផលប៉ះពាល់យ៉ាងច្រើន» ។

ក្នុងលោកបានប្រាប់ព័ត៌មាន AFP ថា «ភ្នាក់ងារឧតុនិយម បានរក្សាការព្រមាន ស្ថិតក្នុងកម្រិតទី ៣ ដែលមានន័យថា ហាមប្រាមមនុស្សចូលទៅកាន់តំបន់ភ្នំភ្លើង»៕

មតិយោបល់