ព័ត៌មានជាតិ

ញ៉ាំ​ទឹក​ដូង​នៅ​ពេល​ល្ងាច​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព

ទឹក​ដូង​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ទឹក​ផ្លែឈើ​ធម្មជាតិ​ម្យ៉ាង ដែល​ផ្តល់​មក​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​សម្រាប់​សុខ​ភាព។ ប៉ុន្តែអ្នក​គួរ​តែ​ដឹង​ថា ការ​ផឹក​ទឹក​ដូង​ខុស​ពេល​វេលា អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត។ បើ​យោង​តាម​ការ​ធ្វើ​តេស្ត​របស់​អ្នក​ជំនាញ​បាន​រក​ឃើញ​ថា ទឹក​ដូង​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ប្រសិន​បើអ្នក​ផឹក ៣ ទៅ ៤ ដង​ក្នុង​មួយ​ថ្ងៃ ជា​ពិសេសស​ម្រាប់​អ្នក ដែល​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត សម្ពាធ​ឈាម​ទាប ឬ​ក៏​សីតុណ្ហ​ភាព​ក្នុង​ខ្លួន​មាន​ភាព​ត្រជាក់។
អ្នក​ជំនាញ​បាន​បង្ហាញ​ទៀត​ថា ចំពោះ​អ្នក​ដែល​មាន​ជំងឺ សម្ពាធ​ឈាម​ទាប, ផ្តាសាយ, ឈឺ​ក្បាល, ឈឺ​សន្លាក់​ឆ្អឹង, អស់​កម្លាំង, បេះ​ដូង មិន​គួរ​ប្រើ​ទឹក​ដូង​នោះ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​គ្មាន​ទីបញ្ចប់។ អ្នក​ត្រូវ​ចង់​ចាំ​ថា​នៅ​ពេល​ដែល​ទឹកដូងត្រូវកំដៅខ្លាំង លោក​អ្នក​​មិន​គួរបរិភោគ​ទឹកដូង​ឡើយ ព្រោះវាបណ្តោលឲ្យហើមពោះ, មាន​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ, គ្រុន​រងា ជា​ពិសេស​មាន​ការ​រលាក​ប្រព័ន្ធ​រំលាយ​អាហារ។

ដូច្នេះ​អ្នក​គួរ​តែ​ចង់​ចាំ​ថា នៅ​ពេល​ល្ងាច​មិន​គួរផឹកទឹក​ដូង​ជា​មួយ​នឹង​ទឹក​កកឡើយ។ មាន​កត្តាអវិជ្ជមាន​បី​យ៉ាង​ទៀត​ដែល​អ្នក​មិន​គួរ​ប្រើ​រួម​បញ្ចូល​គ្នា (ទឹកដូង, ទឹកក, ពេលយប់) ដែល​ងាយ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​សុខ​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ។ ជា​ពិសេស​អ្នក​ដែល​លេង​កីឡា​តែង​តែ​ប្រើ​ប្រាស់​ទឹក​ដូង​មុន​ពេល​ប្រកួត ដើម្បី​ទទួល​បាន​នូវ​កំលាំង​ខ្លាំង​ក្លា​នៅ​ពេល​ប្រកួត៕
13951260871

មតិយោបល់