ព័ត៌មានជាតិ

ប៉ងលួចម៉ូតូPCXគេ ម្ចាស់ផ្ទះឃើញទាន់ប្រើល្បិចថារកមិត្តភក្តិ ចុងក្រោយខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់ចូលផ្ទះប៉ងគេលួចម៉ូតូភីស៊ីអិចគេ ម្ចាស់ផ្ទះឃើញទាន់ហៅសួរនាំសង្ស័យឆែកមើលឃើញឧបករណ៍កាច់សោ.កម៉ូតូប្រគល់ជនសង្ស័យឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុម៥ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ជនសង្ស័យឈ្មោះ ហេង វីរ: ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ម្ចាស់ផ្ទះឈ្មោះពេជ្រ​ ពិទូភេទប្រុសអាយុ៤៣ឆ្នាំ។

ម៉ូតូដែលជនសង្ស័យប៉ងលួចម៉ាកភីស៊ីអិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FH. 0555 មានម្ចាស់ឈ្មោះ ប៉ិត សុភី ភេទប្រុស អាយុ២៨ឆ្នាំ
ស្នាក់នៅផ្ទះកើតហេតុលេខ៤០ក្រុម៥ភូមិទួលសំពៅសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវមុខរបរជាងម្នាងសិលា។

ប្រភពពព័ត៌មានបានឲ្យដឹងថាជនសង្ស័យបានដើរចូលក្នុងបរិវេណរបងផ្ទះជួលរួចជនសង្ស័យបានដើរក្រវ៉ែលម៉ូតូភីស៊ីអិចខាងលើពេលនោះម្ចាស់ផ្ទះមានការសង្ស័យក៏ហៅសួរនាំថារកអ្នកណាគេ​ ពេលនោះជនសង្ស័យឆ្លើយតបថារកមិត្តភក្តិនៅបន្ទប់លេខ៥។ ពេលនោះម្ចាស់ផ្ទះបានប្រាប់ថានៅបន្ទប់លេខ៥មិនមានមនុស្សប្រុសនោះទេដោយម្ចាស់ផ្ទះឃើញសកម្មភាពជនសង្ស័យហាក់ប្លែកក៏នាំគ្នាឆែកមើលក្នុងហោប៉ៅខោឃើញឧបករណ៍សម្រាប់កាច់សោ.កម៉ូតូក៏នាំគ្នាឃាត់ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានមានសោខ្សៀលេខ៨មួយដើម-ដែកសំប៉ែតចុងស្រួចចំនួន៥ដើមនិងទូរសព្ទម៉ាកសាំសុងចុចពិលចាស់មួយគ្រឿង៕

មតិយោបល់