Post News Media ព័ត៌មានជាតិ សាហាវណាស់! យ៉...

សាហាវណាស់! យ៉ីឌុប ពន្លះ និងកិនម៉ូតូសេ១២៥ អូសជាច្រើនម៉ែត្រ ដាច់ដៃដាច់ជើងខ្ទេច

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបែនដឹកដី ម៉ាកយ៉ីឌុប បើកកិនអូសម៉ូតូសេ១២៥ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់ធ្ងរ ក្នុងសភាពដាច់ដៃដាច់ជើងខ្ទេច កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។

ជនរងគ្រោះឈ្មោះ រឿន ណុយ ភេទ ប្រុស អាយុ៣៨ ឆ្នាំ ស្រុកកំណើតនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មុខរបរ កម្មករសំណង់។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ៕

Loading...