ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍មួយនៅលើពិភពលោក បើយើងក្រឡេកមើលវិស័យសេដ្ឋកិច្ចនៅលើពិភពលោក ក៏ដូចជា នៅប្រទេសកម្ពុជាបច្ចុប្បន្ន គឺមានការប្រែប្រួលមិនទៀងទាត់នោះទេ រួមជាមួយទីផ្សារការងារដែលមានលក្ខណៈតូចចង្អៀតផងនោះ វាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សិស្សានុសិស្ស និងនិស្សិតគ្រប់រូប។ ជាមួយគ្នានេះដែរ វាក៏បានក្លាយជាបញ្ហាប្រឈមមួយ ដែលនិស្សិតគ្រប់រូបកំពុងតែមានការព្រួយបារម្ភ។ ដូច្នេះការជ្រើសរើសជំនាញសិក្សាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់ពីគោលដៅ ផែនការការងារ និងផែនការជីវិតរស់នៅនាពេលអនាគត។ ប្រសិនបើអ្នកបានជ្រើសរើសជំនាញសិក្សាខុស ប្រៀបបីដូចជាការដើរវង្វេងនៅក្នុងព្រៃដ៏សែនជ្រៅដែលមិនងាយរកច្រកចេញឃើញ។ ដូចនេះ តើអ្នកគួរសម្រេចចិត្តជ្រើសរើសជំនាញសិក្សាបែបណាដែលត្រឹមត្រូវល្អ? ការជ្រើសរើសជំនាញដ៏ត្រឹមត្រូវ គឺត្រូវជ្រើសរើសជំនាញសិក្សាដែលត្រូវទៅនឹងចំណង់ចំណូលចិត្ត និងអត្តចរិតរបស់ខ្លួន ជាជំនាញមួយ ដែលទីផ្សារការងារកំពុងត្រូវការ ហើយព្រមទាំងជ្រើសរើសសាលារៀន ឬមហាវិទ្យាល័យណា ដែលមានការទទួលស្គាល់ពីគ្រប់ស្ថាប័នការងារទាំងស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងនៅក្នុងស្រុក និងអន្តរជាតិ។ ស្របពេលជាមួយគ្នានេះដែរ បើយើងវិភាគទៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក គណនេយ្យ ហិរញ្ញវត្ថុ និងជាពិសេសសវនកម្ម គឺជាការងារមួយដែលបានតម្រូវការច្រើនជាងគេ។
ទន្ទឹមនឹងនេះដែរ CamEd Business School គឺជាសាលារៀនមួយដែលមានការបណ្ដុះបណ្ដាលនូវជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ដែលមានការទទួលស្គាល់ដោយស្ថាប័ន ACCA ដែលជាសមាគមន៍ប្រមូលផ្ដុំនូវគណនេយ្យករ ហិរញ្ញវត្ថុ និងសវនករអន្តរជាតិធំជាងគេនៅលើពិភពលោក រួមជាមួយការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាកម្ពុជា។ លើសពីនេះ សាស្រ្ដាចារ្យជាអ្នកដែលមានបទពិសោធន៍ខ្ពស់នៅក្នុងការបង្រៀន និងការងារ ដែលមកពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សឹង្ហបុរី ម៉ាឡេស៊ី និងហ្វីលីភីនផងដែរ។
ជាមួយគ្នានេះដែរ ការសិក្សាជំនាញនៅសាលា ខេមអេដ មិនត្រឹមតែមានការទទួលស្គាល់នៅក្នុងប្រទេសតែប៉ុណ្ណោះទេ ប៉ុន្តែលើសពីនេះទៅទៀតនិស្សិតថែមទាំងទទួលបានសញ្ញាបត្រពីចក្រភពអង់គ្លេស និងមានការទទួលស្គាល់រហូតដល់១៨៣ប្រទេសលើពិភពលោក។ CamEd ជាសាលារៀនមួយដែលផ្ដល់ឲ្យនិស្សិតនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលនិស្សិតគ្រប់រូបត្រូវការជាចាំបាច់សម្រាប់ប្រកួតប្រជែងនៅក្នុងវិស័យការងារ និងសង្គមរស់នៅទាំងពេលបច្ចុប្បន្ន និងអនាគត។ ចាប់ផ្ដើមក្ដោបយកឱកាសដើម្បីឈានទៅរកភាពជោគជ័យក្នុងអាជីពការងារនាពេលអនាគត ដោយចាប់ផ្ដើមសិក្សានៅ CamEd។ ចុះឈ្មោះសិក្សាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ដោយចូលទៅកាន់គេហទំព័រ៖ www.cam-ed.com៕
មតិយោបល់