ព័ត៌មានជាតិ

ចោរអស់លក្ខណ៍ លួចម៉ូតូរបស់សន្តិសុខណាហ្គាវើល ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី៣ផ្សេងគ្នា

ភ្នំពេញ: នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧និង៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទ: លួច(ម៉ូតូ), កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកន្លែងផ្ញើរម៉ូតូខាងជើងផ្សារទំនើបសូរិយា ផ្លូវលេខ១៤២ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ តាំង សុខា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្នុងនោះដែរវត្ថុតាងចាប់យកបានរួមមាន៖ អាវុធខ្លីបាញ់គ្រាប់កង់ ពណ៌ខ្មៅ ម៉ាកG23 ចំនួន១ បង់ ចំនួន១ និងគ្រាប់កង់ ចំនួន១៩គ្រាប់,ស្លាកលេខម៉ូតូ កំពង់ចាម 1Q-4829 ចំនួន១, ប័ណ្ណសម្គាល់យានយន្ត ចំនួន២, អត្តសញ្ញាណប័ណ្ណ ចំនួន៣ , កូនសោម៉ូតូ ចំនួន១០ និងកូនសោបន្ទប់ មួយចំនួន,សោរទីប អក្សរL លេខ១០ ចំនួន, ដែកសំប៉ែត ចុងស្រួច ចំនួន១, ដែកសម្រាប់ឆ្កឹះសោចំនួន១, កូនកាំបិតបត់ ដងជ័រ ពណ៌ក្រហម ចំនួន១, ម៉ូតូ១គ្រឿង ម៉ាកIcon ពណ៌ទឹកក្រូចលាយស ស្លាកលេខ បាត់ដំបង 1K-7515 ,ទូរស័ព្ទដៃ១គ្រឿង ម៉ាកIphone 6plus ពណ៌ខ្មៅ ចំនួន១, កូនកន្ត្រៃដងជ័រ ពណ៌ក្រហម ចំនួន១, ទុរវីស ដងជ័រ ចំនួន១, ប្រដាប់កិប ចំនួន១ និងគា្រប់កិប មួយចំនួន, ក្រាម ពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន១កញ្ចប់ធំ (ជារបស់ជនសង្ស័យ), ម៉ូតូ១គ្រឿង ម៉ាកHonda Scoopy.i ស៊េរីឆ្នាំ២០១៩ ពណ៌ផ្ទៃមេឃ ស្លាកលេខ ភ្នំពេញ 1HI-8744 (ជារបស់ជនរងគ្រោះ)។

ជនរងគ្រោះឈ្មោះ សុត សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខណាហ្គាវើល ស្នាក់នៅផ្ទះលេខ៣៥សេ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧និង៤៥នាទី មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកHonda Scoopy.i ពណ៌ផ្ទៃមេឃ ស្លាកលេខ ភ្នំពេញ 1HI.8744 យកមកផ្ញើនៅកន្លែងផ្ញើម៉ូតូខាងជើងផ្សារទំនើបសូរិយា ផ្លូវលេខ១៤២ ភូមិទី៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយក៏ដើរចូលទៅក្នុងផ្សារសូរិយាជាមួយប្រពន្ធ បានមួយសន្ទុះក៏មានជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកIcon ពណ៌ទឹកក្រូចលាយស ស្លាកលេខ បាត់ដំបង 1K-7515 យកមកផ្ញើរនៅក្បែរម៉ូតូជនរងគ្រោះ ហើយក៏ធ្វើសកម្មភាពដោះសំបុត្រពីម៉ូតូម៉ាកIConរបស់ខ្លួន ទៅកឹបលើម៉ូតូម៉ាកScoopy.i របស់ជនរងគ្រោះ ហើយបណ្តើរចេញទៅដល់កន្លែងសន្តិសុខ ដោយសន្តិសុខមានការសង្ស័យនិងសំបុត្រម៉ូតូ ក៏ធ្វើការសួរនាំ ទើបដឹងជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូ ស្របពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី១ ទៅដល់ ក៏ឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងមួយចំនួនខាងលើ នាំមកទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី១ ដើម្បីធ្វើការសាកសួរ តែម្តង៕

មតិយោបល់