កំពង់ចាម: កាលពីវេលាម៉ោង ១០ និង១០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះអគ្គិភ័យឆេះរោងចក្រក្ដារបន្ទះ នៅចំណុច ជិតជើងភ្នំស្រី ភ្នំប្រុស ស្ថិតក្នុងភូមិស្រឡៅ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ក្រោយពីទទួលបានពត៌មាននេះ រថថយន្តអគ្គិភ័យរបស់ខេត្ត និងតាមបណ្ដាស្រុក សរុបចំនួន១១គ្រឿង ចេញអន្តរាគមន៍បន្ទាន់ផងដែរ ដោយប្រើប្រាស់ទឹកអស់ចំនួន៣១សឺទែន និងប្រើប្រាស់កម្លាំងអន្តរាគមន៍វេនប្រចាំបញ្ជា របស់ស្នងការដ្ឋាននគរបាលខេត្ត, កម្លាំងផែនសណ្ដាប់ធ្នាប់, អគ្គិភ័យ, កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម សរុបរួម ១៥០នាក់។
សូមបញ្ជាក់ថា អគ្គិភ័យនេះ យើងគ្រប់គ្រងបានទាំងស្រុងដោយបានទប់ស្កាត់ មិនបណ្ដាលឲ្យឆាបឆេះរាលដាលបន្ត នៅវេលាម៉ោង ១ និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ដែលប្រតិបត្តិការនេះ ចំណាយអស់រយ:ពេល ជាង៣ម៉ោង។
មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ត្រង់ចំណុចកន្លែង ផលិតពូក ផ្នែកកណ្ដាល នៃផ្ទៃរោងចក្រ។ ចំណែកការខូចខាត់ សមត្ថកិច្ចជំនាញ កំពុងធ្វើការសិក្សាវាយតម្លៃ៕
មតិយោបល់