ព័ត៌មានជាតិ

រថយន្តកាមរីហាយប៊្រីត បើកបំពានភ្លើងស្តុប បុករថយន្តCRV បិទស្លាកឡូហ្កោ« អគ្គស្នងការដ្ឋាននគរបាលជាតិ VIP២០១៨»ខ្ទេចទាំងសងខាង

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកកាមរីហាយប៊្រីត​ ពាក់ស្លាកលេខ ភ្នំពេញ 2R-2202 បានបើកបរបំពានភ្លើងស្តុប ក្នុងល្បឿនលឿន បានបោលទៅបុកនឹងរថយន្តម៉ាក CRV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5187 ពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អគ្មានអ្នកណាម្នាក់រងរបួស។

ករណីនេះកើតឡើងនៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ​ចំណុច​ផ្លូវ១៩៩ ​កែង​និង​ផ្លូវម៉ៅ​សេង​ទុង សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការវាស់វែង យកទៅ​រក្សារ​ទុក​នៅ​កា​រិ​យាល័យ​ចរាចរណ៍​ជើងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានី​ភ្នំពេញ​ ​រង់ចាំ​ដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់