(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានថាកងទ័ពរុស្ស៊ីច្រើនជាង ១៥០,០០០នាក់ នៅតែបន្តប្រមូលផ្ដុំកម្លាំងនៅក្បែរតំបន់ ព្រំដែនអ៊ុយក្រែន បើទោះជាទីក្រុងម៉ូស្គូ បានប្រកាសដកកងទ័ពមួយចំនួនក៏ដោយ។
កាលពីថ្ងៃអង្គារសប្ដាហ៍នេះ, ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយវីដេអូ និងរូបភាពជាច្រើនដែលបង្ហាញពីសកម្មភាពកងទ័ពរុស្ស៊ីមួយចំនួន កំពុង វិលត្រឡប់ទៅកាន់បន្ទាយរបស់ខ្លួនវិញ ក្រោយបញ្ចប់ការធ្វើសមយុទ្ធយោធា។ ម៉ូស្គូ មិនបានបញ្ជាក់ថាតើកងទ័ពដែលត្រូវបានដកចេញពីតំបន់ព្រំដែន អ៊ុយក្រែនមានចំនួនប៉ុន្មាន ឬក៏ត្រូវដកទៅកាន់មូលដ្ឋានណាមួយឱ្យប្រាកដ នោះទេ។
ប៉ុន្មានម៉ោងក្រោយការប្រកាសរបស់រុស្ស៊ី, អ៊ុយក្រែនបាន អះអាងថា ប្រព័ន្ធអ៉ិនធើណិតនៃក្រសួងការពារជាតិរបស់ខ្លួន និងធនាគារចំនួន២ រងការ វាយប្រហារព័ត៌មានវិទ្យា។ អ៊ុយក្រែនមិនបាននិយាយចំ ឈ្មោះរុស្ស៊ីទេ តែដាក់ការសង្ស័យលើរុស្ស៊ី។
បើតាមលោក បៃដិនសហរដ្ឋអាមេរិកមិនទាន់អាចបញ្ជាក់ឱ្យច្បាស់ពីសកម្មភាពដកកងទ័ពរបស់រុស្ស៊ីនោះទេ ហើយថាស្ថានការណ៍នៅតែស្ថិតក្នុង ស្ថានភាពគ្រោះថ្នាក់នៅឡើយ៕
ប្រភព៖ Reuters
មតិយោបល់