ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប នឹងមិនចូលរួមជាមួយក្រុមចម្រុះអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់ទេ

EU: បណ្តាប្រទេសសហភាពអឺរ៉ុប អាចនឹងមិនអើពើចំពោះការធ្វើសន្និសីទអន្តរជាតិ ស្តីពីបញ្ហាមជ្ឈឹមបូព៌ា ដែលគ្រោងធ្វើនៅប្រទេសប៉ូឡូញ នាខែក្រោយនេះ ដោយសារក្តីបារម្ភថា វាជាផ្នែកមួយនៃការជំរុញរបស់អាមេរិក ដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកការទូតសហភាពអឺរ៉ុប បានលើកទ្បើងនូវសំណួរអំពីរបៀបវារៈពិតប្រាកដនៃសន្និសីទ ដែលគ្រោងធ្វើនាខែកុម្ភៈថ្ងៃទី១៣-១៤ ខាងមុខថា វាត្រូវបានរៀបចំឡើង ដោយមានការជូនដំណឹងយ៉ាងខ្លី ហើយពួកគេកត់សម្គាល់ថា អ៊ីរ៉ង់ទំនងជាមិនត្រូវបានអញ្ជើញនោះទេ។

ខណៈមន្ត្រីសហភាពអឺរ៉ុបម្នាក់ បាននិយាយថា លោកស្រី​ Federica Mogherini ​តំណាង​ជាន់ខ្ពស់​នៃ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​គោលនយោបាយការបរទេស​ និង​សន្តិសុខ នឹងមិនចូលរួមសន្និសីទនោះទ្បើយ។

ដោយមន្ត្រីរូបនេះ បានប្រាប់កាសែត Wall Street Journal ថា មានភាពមិនច្បាស់លាស់ អំពីការចូលរួមរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុបដទៃទៀត សម្រាប់កម្រិតថ្នាក់រដ្ឋមន្ត្រី៕

មតិយោបល់