ភ្នំពេញៈ នារីបម្រើកាងារនៅហាងខារ៉ាអូខេ ម៉ូរឌើន ស៊ីធី ម្នាក់រងរបួសបាក់ជើងស្តាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈដែលកំពុងដើរតាមផ្លូវឆ្ពោះទៅធ្វើការងារ ត្រូវបានម៉ូតូសេ១២៥ បើកបរដោយក្មេងសិស្សសាលា ប៊ែលធី បោះពួយលឿនជ្រុលទៅមកបុកយ៉ាងពេញទំហឹង កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ ជានារីបម្រើការងារ នៅហាងខារ៉ាអូខេ ម៉ូរឌើន ស៊ីធី ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ រងរបួសបាក់ជើងស្តាំ ។ ចំណែកម៉ូតូបង្ក ម៉ាកហុងដា សេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AL-0191 ជិះដោយក្មេងប្រុសសិស្សសាលា ប៊ែលធី ២នាក់ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញសិស្សសាលា២នាក់ បានជិះម៉ូតូមួយគ្រឿង ចេញពីផ្លូវក្នុងភូមិឡើងសំដៅមកផ្លូវជាតិលេខ៣ ក្នុងល្បឿនយ៉ាងលឿន បំណងឆ្លងផ្លូវជាតិលេខ៣ ឆ្ពោះទៅជើង តែមិនប្រយ័ត្ន ក៏ជ្រុលទៅបុកនារី ខារ៉ាអូរខេ កំពុងដើរចិញ្ចើមផ្លូវ ឆ្ពោះទៅធ្វើការងារ បណ្តាលឲ្យរងរបួសបាក់ជើងស្តាំ ចំណែកក្មេងប្រុសទាំង២នាក់រងរបួសស្រាល។
ក្រោយកើតហេតុ នារីរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម៉ូតូត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យនៅទីតាំងកើតហេតុ រួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីរងចាំដោះស្រាយពេលក្រោយ៕










មតិយោបល់