Post News Media ព័ត៌មានជាតិ ផឹកស្រវឹង ច្រ...

ផឹកស្រវឹង ច្រៀងឌឺដងដាក់គ្នា ផ្ទុះជាហិង្សា ផ្អើលនៅហាង KTV ហ្គោលឌិនស៊ីធី២

ភ្នំពេញ: កាលវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ មានករណីហិង្សា ដោយភ្ញៀវពីរក្រុម បានចូលផឹកស៊ីច្រៀងលេង ក្នុងKTV ហ្គោលឌិនស៊ីធី២ លុះស្រវឹងរៀងៗខ្លួន បានច្រៀងឌឺដងដាក់គ្នា ឈានដល់យកកែវ និងថូស្រាគប់គ្នា បណ្ដាលរងរបួសទាំងសង នៅតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចខាងត្បូងស្តុបបញ្ញាសក្ត័ ប្រមាណ១០០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភពពីម្ចាស់ហាង បានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវពីរក្រុម ចូលមកផឹកស៊ីច្រៀងគាត់ នៅពេលស្រវឹង ស្រាប់តែច្រៀងឌឺដងដាក់គ្នា ក៏ផ្ទុះជាហិង្សាយកកែវ និងថូស្រាគប់ដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសទាំងខាង។
ភ្លាមៗនោះ ម្ចាស់ហាងកបានបិតទ្វារហាងតែម្ដង មិនឲ្យភាគីបង្កទាំងសងខាងចេញទៅណាទេ ដោយរង់ចាំប្ដឹងសមត្ថកិច្ច ចុះមកអន្តរាគមន៍។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះមកដល់កន្លែង ដោយឲ្យភាគីពាក់ព័ន្ធ ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង។ ចំណែកម្ចាស់ហាង ក៏មិនបានទាមទាររាល់ការខូចខាតក្នុងហាងដែរ៕