ព័ត៌មានជាតិ

កម្មករ Nokia ផ្ទុះ​ការតវ៉ា​

​កម្មករ​ដែល​បម្រើការ​ងារ​នៅក្នុង​រោងចក្រ Nokia នៅ​ប្រទេស​ឥណ្ឌា​បាន​នាំគ្នា​តវ៉ា​ទាមទារ​សំណង​ខណៈពេល​ដែល​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ​ហ្វាំង​ឡ​ង់​មួយ​នេះ​ផ្ទុះ​ជម្លោះ​ពន្ធ​ជាមួយនឹង​អាជ្ញាធរ​ឥណ្ឌា ដែល​បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់​ការផ្ទេរ​កម្មសិទ្ធិ​ទៅឲ្យ​ក្រុមហ៊ុន Microsoft ។​
​កម្មករ​ប្រមាណ​ជា ៤.០០០​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ Nokia ក្នុង​តំបន់ Chennai ដែល​ជា​រោងចក្រ​ធំ​មួយ​ក្នុងចំណោម​រោងចក្រ​ធំៗ​របស់ Nokia​។ កម្មករ​ទាំងនោះ បាននាំគ្នា​ធ្វើការ​បង្អត់អាហារ ចាប់ពី​ម៉ោង ១០​ព្រឹក​រហូតដល់​ម៉ោង ៥​ល្ងាច​។​

​ប្រធាន​សហជីព​បានឲ្យដឹងថា ពួកកម្មករ​ទាំងអស់ ព្រួយបារម្ភ​ទៅលើ​ការផ្ទេរកម្មសិទ្ធិ​រោងចក្រ​ទៅឲ្យ​ក្រុមហ៊ុន Microsoft ដោយ​ខ្លាច​អត់​ការងារ​ធ្វើ ដូច្នេះ​ហើយ​ពួក​គេ​ចង់​ឲ្យ​ក្រុមហ៊ុន Nokia ផ្ដល់​ការសន្យា​មួយ​ថា​មិន​មាន​ការប្រែប្រួល​នៅពេលដែល​ផ្ទេរ​កម្មសិទ្ធិ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Nokia បាន​លក់​អាជីវកម្ម​ទូរស័ព្ទ​ចល័ត​ទៅឲ្យ​ក្រុមហ៊ុន Microsoft ក្នុងតម្លៃ ៧,៥​ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​ការផ្ទេរ​រោងចក្រ​ផលិត​ទូរស័ព្ទ​ដៃ​នៅ​ឥណ្ឌា​ត្រូវបាន​រាំងស្ទះ​ដោយសារតែ Nokia ជំពាក់​ពន្ធ​ឥណ្ឌា​៕​
2014-03-21T115117Z_1_CBREA2K0WXN00_RTROPTP_3_NOKIA-RESULTS_original

មតិយោបល់