ព័ត៌មានជាតិ

​ងងុយដេកហើយមិនឈប់..ក្រឡាប់រថយន្តស្លាប់ម្នាក់នៅនឹងកន្លែង នៅស្រុកជីក្រែង!

សៀមរាប: នៅវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃ​​ទី១៩ ខែមករា ឆ្នាំ២០១៩ មានករណី គ្រោះថ្នាក់ចរាចរណ៍(បង្ក​ដោយខ្លួនឯង) នៅ​លើផ្លូវជាតិលេខ​៦ ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

រថយន្តម៉ាក Camry​(ឆ្លាម) ផលិតឆ្នាំ១៩៩៧ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ ភ្នំពេញ 2I-2360 ប្រភេទទេសចរណ៍ អ្នកបើកបរ​ឈ្មោះ អាន ស្រ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិអន្សងពង ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដឹក​ឈ្មោះ អ៊ុក ជាន ត្រូវជាប្រពន្ធ បណ្តាលឲ្យស្លាប់ប្តីនៅនឹងកន្លែង។

មូលហេតុ បើកបរស្ថិតក្នុងស្ថានភាពងងុយដេក។

ក្រោយពីកើតហេតុ កម្លាំងជំនាញបានចុះ​ពិនិត្យនិងវាស់វែងកន្លែងកើតហេតុយកវត្ថុតាង ពាក់ព័ន្ធមករក្សាទុកបណ្តោះអាសន្ននៅអង្គភាព សពប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់