ភ្នំពេញៈ បុរសម្នាក់រងរបួសបាក់ជើងឆ្វេង បន្ទាប់ពីរថយន្តហាយឡែនឌ័រ បើកបរដោយជនជាតិចិន ទៅបុកម៉ូតូ យ៉ាងពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២៥នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខសណ្ឋាគា ស៊ីង ម៉ាក្រូ ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុបានឲ្យដឹងថា រថយន្តបង្កពាក់ស្លាកលេខ ភ្នំពេញ 2AJ 6062 ដែលបើកដោយជនជាតិចិនដែលបើកចេញ សណ្ឋាគារ ស៊ីង ម៉ាក្រូ ស្របពេលនោះពេលជនរងគ្រោះបានធ្វើរដំណើរដោយម៉ូតូមួយគ្រឿង ម៉ាកឃ្លិច ពណ៌ឈាមជ្រូកមកដល់ចំណុចកើតហេតុ ស្រាប់តែបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ ក្នុងសភាពបាក់ជើងឆ្វេង។
ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។
ចំណែករថយន្តបង្កសមត្ថកិច្ចវាស់វែងរក្សាទុករង់ចាំកាដោះស្រាយ៕
មតិយោបល់