ព័ត៌មានជាតិ

ម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបុក បណ្ដាលឲ្យមនុស្សស្លាប់ និងរងរបួសធ្ងន់

ក្រចេះ: នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ នៅវេលា ៦និង៣១នាទី មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ តាមបណ្ដោយផ្លូវជាតិលេខ៧ (ស្នួល-មេមត់ ) គីឡូម៉ែត (253-254) ភូមិការ៉ាស់ក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ

មូលហេតុ៖ រថយន្តឆ្លងកាត់ខ្វះការប្រុងប្រយ័ត្ន។

រថយន្តបង្កម៉ាក TOYOTA ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2Z-7636 បើកបរឈ្មោះ នួន សារ៉ាត ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (រត់គេចខ្លួនបាត់) មានទីលំនៅ ភូមិសាមគ្គី ឃុំក្រញ៉ូង ស្រុកកំចាយមា ខេត្តព្រៃវែង (គ្មានរបួសស្នាម ) បើកពីទិស ខាងកើតទៅទិសខាងលិចត្រូវបានបុកម៉ូតូបើកបរពីទិសខាងជើងទៅទិសខាងត្បូងម៉ាក WaveS ពណ៌ក្រហម ស្លាកលេខភ្នំពេញ 1AI-4490 បើកបរដោយឈ្មោះ រ៉ាត ភា អាយុ ១៦ឆ្នាំ ភេទប្រុស មានទីលំនៅភូមិរហា ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (ស្លាប់នៅនឹងកន្លែងកើតហេតុ ) អ្នករួមដំណើរឈ្មោះ ធី កក្កដា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិដូនប៉ុក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ (រងរបួសធ្ងន់) បានបញ្ចូនទៅមន្ទីពេទ្យបង្អែកស្រុកស្នួល ៕

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងតាមនីតិវិធី ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់