ព័ត៌មានជាតិ

ឆ្លងចរន្តម៉ាស៊ីនបោកខោអាវ ឆេះខូចបន្ទប់ជាន់ទី៣ ហាងហ្គូរីគ្រឿងសំអាង នៅខណ្ឌបឹងកេងកង

ភ្នំពេញ: ទុស្សេម៉ាស៊ីនបោកខោអាវឆេះខូចខាតបន្ទប់ជាន់ទី៣ ក្នុងហាងហ្គូរីគ្រឿងសំអាង ផ្អើលរថយន្តពន្លត់អគ្គិភ័យ ចេញបាញ់ពន្លត់ជាច្រើនគ្រឿង ទើបរលត់ទៅវិញ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង១០នាទី រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ចំណុចហ្គូរីគ្រឿងសំអាងផ្ទះលេខ៧០១c ក្រុមទី១៦ ភូមិ៩ តាមបណ្តោយផ្លូវព្រះមុនីវង្សក្នុង សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកងកង រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពី សមត្ថកិច្ច ឲ្យដឹងថា មា្ចស់ទីតាំងឈ្មោះ Heo Jhz Sung ជនជាតិកូរ៉េ ភេទប្រុស អាយុ ៤៣ឆាំ្ន
មុខរបរ អាជីករ (លក់គ្រឿងសំអាង)។

មូលហេតុ៖ ឆ្លងចរន្តអគិ្គសនីទុស្សេម៉ាស៊ីនបោកខោអាវ។

ប្រភេទសំណង់:ផ្ទះលែ្វង
ខូចខាតសម្ភារ៖ បន្ទប់ជាន់ទី៣ មួយបន្ទប់ ទំហំ០៤ម៉ែត្រx ០៤ម៉ែត្រ។

ប្រើរថយន្តការិ. អគ្គិភ័យ៖ ចំនួន៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ។

រថយន្តជំនួយរថយន្តទីក្រុងកោះពេជ្រ៖ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡានសើ្មនឹង ៦ម៉ែត្រគូប។
ពន្លត់ចប់៖ នៅម៉ោង ៣និង៣០ថៃ្ងត្រង់៕

មតិយោបល់