កំពង់ចាមៈ សមត្ថកិច្ចបានប្រាប់Post Newsថា បុរសម្នាក់ ទៅឆក់ត្រីនៅចំណុចព្រែករលំពោធិ៍ អកុសលបានឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅម៉ោង២និង២០នាទីល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចព្រែករលំពោធិ៍ ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
សាកសពជនរងគ្រោះមានឈ្មោះ ឈាន ភី ភេទប្រុស អាយុ១៨ឆ្នាំ មានស្រុកកំណើតនៅភូមិកើតហេតុខាងលើ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់